001-234-567-8910

5th Avenue Madson, NY758, USA

Get Update on our recent Gadgets & Tabs

Saturday, July 30, 2016

វីដេអូបុរសចំណាស់រៀបការនឹងស្ត្រីវ័យក្មេងកំពុងតែល្បីនៅលើហ្វេសប៊ុក អ្នកខ្លះថាជាការបង្ខិតបង្ខំ


Friday, July 1, 2016

វ៉ាន់ នីឡា ​​​ប្រកាស​បកអាក្រាតជន​អនាមិក ​


ក្នុងពិធីប្រគល់ញត្តិថ្កោលទោសជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី២៨ មិថុនា នៅទីស្ដីការក្រសួង តារាចម្រៀងនាង វ៉ាន់ នីឡា បានអះអាងថានាងនឹងធ្វើការបើកមុខអនាមិកអោយមហាជនបានដឹងជាសាធារណៈក្នុងពេលដ៏ខ្លី។ យ៉ាងណាក៏ដោយ នាងមិនទាន់កំណត់ពេលវេលាក្នុងការលាតត្រដាងនៅឡើយទេ ដោយសារតែខាងសមត្ថកិច្ចទទូចកុំទាន់អោយនាងបញ្ជាក់អ្វីច្រើននាំខុសនឹងនិតិវិធី។
វ៉ាន់ នីឡា និយាយថាជនអនាមិកដែលបានបង្ហោះរូបអាក្រាតរបស់នាងមិនមែនត្រឹមតែនាងស្គាល់មុខនោះទេ គឺសូម្បីតែសមត្ថកិច្ចក៏កំណត់មុខសញ្ញាបានដូចគ្នាផងដែរ ក្រោយពីដាក់ពាក្យបណ្ដឹង។ នាងថាមិនខ្លាចក្នុងការបង្ហាញមុខរបស់ជនអនាមិកនោះទេ ប៉ុន្តែនាងចង់ទុកអោយខាងសមត្ថកិច្ចបន្តកិច្ចការអោយចប់សព្វគ្រប់ទើបនាងសុំចិត្តពន្យារពេលសិន។ នាងថាជនដែលបានបង្ហោះរូបនាងមិនមានអ្វីដែលត្រូវបិទបាំងនិងបន្តលាក់មុខដើម្បីរក្សាកិត្តិយសទុកអោយនោះទេ បើទោះជាជនម្នាក់នោះចេញមុខទទួលខុសត្រូវចំពោះអ្វីដែលគេបានធ្វើមកលើនាង។ នាងថាខ្លួនមានភស្ដុតាងនិងខ្សែសំឡេងពាក់ព័ន្ធនឹងជនអនាមិកគ្រប់យ៉ាង ដោយក្នុងបណ្ដឹងដែលនាងដាក់ប្ដឹង គឺនាងបានដាក់ឈ្មោះជនម្នាក់នោះនិងភ្ជាប់ភស្ដុតាងអោយខាងសមត្ថកិច្ចដើម្បីដាក់បន្ទុកដោយមិនលាក់លៀមនោះទេ។ នាងបញ្ជាក់ថានាងនឹងត្រៀមលាតត្រដាងពីជនអនាមិកនោះ ដោយបានប្រកាសថានឹងធ្វើអោយគេរងការអាម៉ាសជាសាធារណៈដូចគ្នានឹងអ្វីដែលនាងបានទទួល។
វ៉ាន់ នីឡា និយាយថា៖ “ដោយសារគាត់(ជនអនាមិក) បញ្ចេញរូបអាក្រក់ៗរបស់ខ្ញុំជាសាធារណៈ ចឹងអត់មានអីដែលខ្ញុំត្រូវខ្លាច និងត្រូវទុកមុខអោយជននោះទេ ខ្ញុំនឹងលាតត្រដាងពីជនម្នាក់នោះអោយអស់ ខ្ញុំនឹងបង្ហាញអោយបងប្អូនបានឃើញ!”។ ទន្ទឹមនឹងការដាក់គម្រោងលាតត្រដាង នាងក៏បានប្រកាសបើកកកាយពីអាថ៌កំបាំងដែលនាំទៅដល់ការបង្ហោះរូបភាពអាក្រាតរបស់នាង ពីសំណាក់ជនអនាមិកអោយបានក្បោះក្បាយផងដែរ ដើម្បីអោយមហាជនអស់ចម្ងល់។
វ៉ាន់ នីឡា បង្ហាញការរំពឹងយ៉ាងខ្លាំងថាភាពអយុត្តិធម៌ដែលបានវាយប្រហារក្នុងជីវិតរបស់នាង នឹងប្រែក្លាយជាផ្លែផ្កាវិជ្ជមាន បន្ទាប់ពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសធ្វើលិខិតតបតាមញត្តិថ្កោលទោស ស្នើនៅកាន់ក្រសួងមហាផ្ទៃដើម្បីសុំអោយក្រសួងជួយពន្លឿនចំណាត់ការផ្លូវច្បាប់អោយមានប្រសិទ្ធភាព។ បន្ថែមពីលើពាក្យបណ្ដឹងដែលបានដាក់ទៅកាន់ក្រសួងមហាផ្ទៃ វ៉ាន់ នីឡា យល់ថាញត្តិថ្កោលទោសដែលកើតចេញពីកម្លាំងរបស់តារាសិល្បៈ ជាពិសេសពីក្រុមសមាគមន៍សិល្បករខ្មែរ និងក្រុម«គ្រួសារតារាកម្ពុជា» បានធ្វើអោយនាងរំពឹងទាំងស្រុង ថាជនអនាមិកនឹងត្រូវផ្ដន្ទាទោស។ នាងនិយាយថា៖ “បន្ទាប់ពីការប្រគល់ញត្តិហ្នឹង ខ្ញុំជឿថារឿងរបស់ខ្ញុំនឹងមានយុត្តិធម៌ ហើយខ្ញុំក៏សប្បាយចិត្តដែរដែលឃើញតារាសិល្បៈជាច្រើន បានលើកទឹកចិត្តខ្ញុំតាមរយៈរួមគ្នាផ្ដិតមេដៃជួយខ្ញុំនេះ”

លោកស្រី ភឿង សកុណា បានបង្ហាញការសាទរ បន្ទាប់ពីបានទទួលញត្តិថ្កោលទោសជនអនាមិកពីលោកសុះ ម៉ាច ប្រធានសមាគន៍សិល្បករខ្មែរ ដែលមានតារាសិល្បៈយ៉ាងច្រើនកុះករចូលរួម។

លោកស្រីថាស្នាមមេដៃចំនួន៣៦៨មេដៃដែលធ្វើញត្តិនេះបានបង្ហាញពីកម្លាំងសាមគ្គីរបស់អ្នកសិល្បៈនិងអ្នកគាំទ្រគួរអោយសរសើរ នៅពេលតារាសិល្បៈដូចគ្នាមានទុក្ខ។ លោកស្រីថានេះជាការឈឺឆ្អាលរវាងអ្នកសិល្បៈនិងសិល្បៈ ហើយបើទោះជាញត្តិមួយនេះ មិនមានឥទ្ធិពលផ្លូវច្បាប់ក៏ពិតមែន ប៉ុន្តែក៏បង្ហាញពីកម្លាំងថ្កោលទោស ដើម្បីអោយមានចំណាត់ការជួយជំរុញផ្លូវច្បាប់អោយមានប្រសិទ្ធភាពផងដែរ។ លោកស្រីថានឹងធ្វើលិខិតក្នុងនាមក្រសួងវប្បធម៌ ទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីស្នើអោយមានការអនុវត្តលើពាក្យបណ្ដឹងនោះអោយកាន់តែប្រសើរ ហើយលោកស្រីក៏ប្រកាសតាមដាននូវបណ្ដឹងដែលបានកើតឡើងជួយដល់កញ្ញា វ៉ាន់ នីឡា ផងដែរ។ លោកស្រីស្នើកុំអោយវ៉ាន់ នីឡា បាក់ទឹកចិត្តនិងកុំអស់សង្ឃឹម ក្នុងពេលដែលខាងផ្លូវច្បាប់និងក្រុមតារាសិល្បៈសុទ្ធតែជួយជ្រោមជ្រែង៕

អម្ពរ ទេវី ​និងទេព រិន្ទដារ៉ូ ​​​សម្ដែង​​​​​​​​​រឿង​អោយផលិតកម្ម​​​​ថោន


មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីមានព័ត៌មានថាអ្នកនាងអម្ពរ ទេវី នឹងចុះមកថតកុនជាផ្លូវការអោយផលិត កម្មថោននៅពាក់កណ្ដាលខែសីហាខាងមុខ។ អ្នកនាងនឹងត្រូវផលិតករអោយសម្ដែងជាតួជំទាវនិងជាតួឯកធំ ដោយប៉ះជាមួយលោកទេព រិន្ទដារ៉ូ ដែលជាដៃគូចាស់តែម្ដង។ ពាក់ព័ន្ធនឹងការសម្រេចចិត្តនេះ មានការបញ្ជាក់ពីមូលហេតុធំ២ដែលធ្វើអោយអ្នកនាងអម្ពរ ទេវី ចុះមកថតកុនអោយផលិតកម្មថោនដែលត្រូវបានគេចាត់ទុកថាជាដំណឹងភ្ញាក់ផ្អើលនេះ។
អ្នកស្រីពាន់ ភួងបុប្ផា ដែលទើបកុងត្រា៥ឆ្នាំចូលផលិតរឿងផ្ដាច់មុខអោយផលិតកម្មថោនបានអះអាងថាបន្ទាប់ពីបានយល់ព្រមជ្រកក្រោមផលិតកម្មថោន អ្នកស្រីនឹងចាប់ផ្ដើមចេញថតរឿងដំបូងក្រោមចំណងជើងថា«ទឹកចិត្តម្ដាយសម័យថ្មី»នៅថ្ងៃទី៦ ខែកក្កដាខាងមុខ ដោយតួឯកសំខាន់នៅក្នុងរឿងនេះគឺអ្នកនាងអម្ពរ ទេវី ។ អ្នកស្រីបញ្ជាក់ថានៅក្នុងរឿងនេះ អ្នកស្រីជម្រើសយកតារាល្បីចំនួន៤ជំនាន់អោយជុំគ្នាតែម្ដង រួមមានអ្នកស្រី ឌី សាវ៉េត តួឯកជំនាន់ទសវត្សទី៦០ អ្នកនាងអម្ពរ ទេវី និងលោកទេព រិន្ទដារ៉ូ តួឯកក្នុងទសវត្សឆ្នាំ៩០ អ្នកនាងស៊ឹម សូលីកា តួឯកល្បីក្នុងទសវត្សរ៍ឆ្នាំ២០០០និងអ្នកនាងសុខ សោម៉ាវត្តី ដែលជាតារាល្បីនាពេលបច្ចុប្បន្ន។ អ្នកស្រីថាតារាសម្ដែងទាំងអស់ត្រូវបានកុងត្រារួចរាល់អស់ហើយ ដោយអ្នកនាងអម្ពរ ទេវី ថ្វីដ្បិតថាមិនមានកុងត្រាជាលាយលក្ខណ៍អក្សរ ក៏បានព្រមព្រៀងរួចរាល់អស់ដែរ។ ខ្សែរឿងមួយនេះអ្នកស្រីបញ្ជាក់ថាជាប្រភេទរឿងដុំ ដែលនឹងចេញថតចាប់ពីថ្ងៃទី៦ ខែកក្កដា ដោយគ្រោងបញ្ចប់ចុងខែសីហា ព្រោះតែរង់ចាំអ្នកនាងអម្ពរ ទេវី។ អ្នកស្រីថាអ្នកនាងអម្ពរ ទេវី យល់ព្រមចុះពីទឹកដីអាមេរិកនៅថ្ងៃទី១២ ខែសីហា ដោយមកដល់ប្រទេសកម្ពុជាថ្ងៃ១៤ តែរហូតដល់ថ្ងៃទី១៨ក្នុងខែដដែលទើបអ្នកនាងបានចេញថត។ អ្នកស្រីថាអ្នកនាងអម្ពរ ទេវី នឹងថតពីថ្ងៃ១៨ រហូតដល់ថ្ងៃ២៧ សីហា អោយចប់មួយរឿងម្ដង ដោយអ្នកស្រីបានរៀបចំតួដូចជាលោកទេព រិន្ទដារ៉ូជាដើម និងតួអង្គផ្សេងទៀត អោយទំនេរចាំតែថតមិនអោយមានការរាំងស្ទះដល់អ្នកនាងអម្ពរ ទេវី នោះឡើយ។ អ្នកស្រីនិយាយថា៖ “សុំសូមជម្រាបថា អម្ពរ ទេវី គាត់ចុះមកស្រុកខ្មែរនៅខែ៨ហ្នឹង គឺមកថតរឿងតែម្ដង អត់មានមកលេងឬមានការអីទេ ហើយមកពីគាត់សុំក្រុមហ៊ុនដែលគាត់ធ្វើការបានតែជាង២អាទិត្យចុះមកថតរឿងនឹងនៅខែ៨ ទើបយើងត្រូវរៀបតួនិងប្លង់សម្រាប់អោយតែគាត់ពេលនឹងម្មង!”។

អ្នកស្រីពាន់ ភួងបុប្ផា បានអះអាងថាមូលហេតុដែលនាំអោយអ្នកនាង អម្ពរ ទេវី ទទួលថតរឿង«ទឹកចិត្តម្ដាយសម័យថ្ម» ដែលត្រូវសម្ដែងជាមួយលោកទេព រិន្ទដារ៉ូ គឺអោយសារតែក្នុងរឿងនោះអ្នកស្រីជាអ្នកនិពន្ធ និងដឹកនាំ ហើយបណ្ដាលមកពីមូលហេតុ២។ អ្នកស្រីនិយាយថាហេតុផលទី១គឺដោយសារតែមុនទៅអាមេរិក អ្នកនាង និងអ្នកស្រីរស់នៅជិតគ្នានៅម្ដុំស្វាយព្រៃ ហើយមានទំនាក់ទំនងច្រើនក្រៅពីផលិតករ និងតួសម្ដែង។ គាប់ជួនជាមុនចេញទៅអាមេរិក អ្នកនាងបានអះអាងថាអោយតែអ្នកស្រីមានតម្រូវការអោយអ្នកនាងសម្ដែងក្នុងរឿង គឺអ្នកនាងសុខចិត្តចុះមកសម្ដែងអោយ។ អ្នកស្រីពាន់ ភួងបុប្ផា និយាយថា៖ “មូលហេតុដែលអម្ពរ ទេវី គាត់ចុះមកថតរឿងអោយខ្ញុំនឹង គឺដោយសារទី១គឺគាត់ជំពាក់ពាក្យសម្ដីខ្ញុំ ទី២គាត់ជឿជាក់លើស្នាដៃខ្ញុំ ហើយអម្ពរ ទេវីគាត់និយាយប្រាប់ខ្ញុំថា បើកុំតែអ្នកមីង និងកុំជាប់សន្យាខ្ញុំអត់ចុះមកថតទេ ដោយសារតែនៅអាមេរិកគាត់រវល់ច្រើន!”។
នេះជាការចាប់អារម្មណ៍មួយថ្មី បន្ទាប់ពីមានការទម្លាយថាអ្នកនាង អម្ពរ ទេវី បានវិលមកសម្ដែងមួយរឿងថ្មីរបស់អ្នកស្រីពាន់ ភួងបុប្ផា ដែលជាការបោះទុនរបស់ផលិតកម្មថោន ដោយត្រូវចាប់គូជាមួយលោកទេព រិន្ទដារ៉ូ ជាដៃគូចាស់។ អ្នកស្រីថា នៅក្នុងរឿងនេះគឺមានលំនាំស្រដៀងនឹងរឿង«ទឹកចិត្តម្ដាយ»ដែលធ្លាប់ល្បីល្បាញកាលពីច្រើនឆ្នាំមុនដូចគ្នា ដោយគ្រាន់តែរឿងដែលនឹងផលិតនេះ បានបង្ហាញពីបន្ទុករបស់ម្ដាយច្រើនជាងមុន បង្ហាញពីបញ្ហារបស់កូនៗក្នុងសម័យទំនើបនិងមានឈុតឆាកខុសពីច្រើនច្រើន៕

តារាភាពយន្ត​ល្បីល្បាញ ហុងកុង ត្រៀមខ្លួន​ថត​រឿង​រួមគ្នា​ជាមួយ​តារា​ខ្មែរ

ភ្នំពេញ​៖ កំពូល​តារាភាពយន្ត​នៃ​ស្ថានីយទូរទស្សន៍​ហុងកុង TVB  កញ្ញា Nancy Wu និង​លោក Vincent Wong បានធ្វើ​ដំណើរ​មកកាន់​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី ១៨ មិថុនា​ម្សិលមិញ​សម្រាប់​កម្មវិធី​អ្នក​ដែលមាន​មុខមាត់​ដូច ឬ​ស្រដៀង​តារា​ទាំងពីរ​នៅលើ​កញ្ចក់​ទូរទស្សន៍ PNN នៅ​ថ្ងៃអាទិត្យ​នេះ​។ ក្រោយពេល​មកដល់​ប្រទេស​កម្ពុជា​ភ្លាម កញ្ញា Nancy Wu ផ្តល់​បទសម្ភាសន៍​ខ្លី​ជូន​សារព័ត៌មាន​ថ្មីៗ​។ 

កញ្ញា Nancy Wu ត្រូវបាន​អញ្ជើញ​ដោយ​ទូរទស្សន៍ PPN ក្នុង​កម្មវិធី​អ្នក​ដែលមាន​មុខមាត់​ដូច ឬ​ស្រដៀង​អ្នកនាង​នៅលើ​កញ្ចក់​ទូរទស្សន៍ PNN នៅ​ថ្ងៃអាទិត្យ​នេះ​។ នៅក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ កញ្ញា បាន​និយាយថា​៖«​អ្នកនាង​សប្បាយចិត្ត និង​ចង់​ជួប​មនុស្ស​ដែលមាន​មុខ​ស្រដៀង​អ្នកនាង ហើយ​អ្នកនាង​នឹង​អញ្ជើញ​ពួកគេ​ទៅ​ទីក្រុង ហុងកុង ប្រទេស​ចិន​»​។ 

តាមពិត នៅក្នុង​កម្មវិធី​មុខ​ស្រដៀង​នឹង​តារាភាពយន្ត ហុងកុង នេះ​, ទូរទស្សន៍ PNN បានជ្រើសរើស​មនុស្ស​ពីរ​នាក់​, នារី​ម្នាក់ និង​បុរស​ម្នាក់ ដែល​គេ​សន្ម​ត់​ថា មានមុខ​ដូច​តារាភាពយន្ត ហុងកុង កញ្ញា Nancy Wu និង​លោក Vincent Wong​។
ក្រៅពី​កម្មវិធី​មុខ ​ស្រដៀង​គ្នា​នេះ កញ្ញា Nancy Wu បាន​និយាយថា អ្នកនាង​រំភើប​ណាស់​នៅពេលដែល​អ្នកនាង​បាន​ជាន់​ជើង​នៅលើ​ទឹកដី​នៃ​ ព្រះរាជាណាចក្រ​កម្ពុជា​ជា​លើកទីមួយ​នេះ​។ អ្នកនាង​និយាយថា​៖«​អ្នកគាំទ្រ​ខ្មែរ​ស្រឡាញ់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​រំភើប​នៅពេលដែល​បាន​ជួប​ពួកគេ​»​។ នៅពេលដែល​អ្នកសារព័ត៌មាន​សួរថា តើ​បុរស និង​នារី ខ្មែរ​ស្អាត និង​សង្ហា​ឬទេ​នោះ​? អ្នកនាង​តារាភាពយន្ត ហុងកុង ឆ្លើយ​មកវិញ​ថា​៖«​ពួកគេ​សង្ហា និង​ស្អាត ហើយ​ជាពិសេស ពួកគេ​ញញឹម​រហូត​»​។

ទាក់ទង​ទៅនឹង​សំណួរ​ ដែល​សួរថា តើ​អ្នកនាង​យល់ព្រម​ទេ ប្រសិនបើ​មាន​គេ​អញ្ជើញ​អ្នកនាង​ឲ្យ​ចូលរួម​ថត​នៅក្នុង​ខ្សែភាពយន្ត​ខ្មែរ​ នោះ ត្រង់ចំណុច​នេះ អ្នកនាង​ឆ្លើយ​មកវិញ​ដោយ​ឥត​បង្អង់​ថា​«Welcome»​ដោយ​អ្នកនាង​បញ្ជាក់​ បន្ថែមថា ប្រទេស​ទាំងពីរ​គួរ​មានឱកាស​សហការគ្នា​ឲ្យ​បាន​ច្រើន​លើ​វិស័យ​ភាពយន្ត​។ 

ជារួម កញ្ញា Nancy Wu បង្ហាញ​អារម្មណ៍​ពេញចិត្ត​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ស្នាក់នៅ​កម្ពុជា​។ តែ​អ្វីដែល​រំខាន​អ្នកនាង​បន្តិច​នោះ គឺ​អាកាសធាតុ​រាង​ក្តៅ​បន្តិច​។ អាកាសធាតុ​ក្តៅ​មែន តែ​តារាភាពយន្ត​រូបនេះ​និយាយថា​៖«​មេឃ​មាន​ពណ៌​ខៀវ​បៃតង​ស្រស់​ល្អ និង​ស្រឡះ​ល្អ​ណាស់​»៕  
Hey, we've just launched a new custom color Blogger template. You'll like it - https://t.co/quGl87I2PZ
Join Our Newsletter